ក្រុងព្រៃវែង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សាលាខេត្តព្រៃវែង។ 

ពិធីនេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រៃវែង។ សមាសភាពចូលរួមក្នុងអង្គពិធីនេះ រួមមាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត  មន្ត្រីរាជការមកពីមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ-សង្កាត់ សរុបប្រមាណ៤២៩នាក់។

ព័ត៌មានជាប់ទាក់ទង