វិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំសិក្ខាសាលាស្តីពី របៀបសរសេររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជូនដល់លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងនិស្សិត

វិទ្យាស្ថានជាតិសង្គមកិច្ច ៖ នាថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក វិទ្យាស្ថានជាតិសង្គមកិច្ចបានរៀបចំសិក្ខាសាលា ស្តីពី របៀបសរសេររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជូនដល់ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងនិស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច ក្រោមការដឹកនាំរៀបចំដោយលោក វង្ស ភារៈ នាយករងទទួលបន្ទុកក្តាប់រួម និងការធ្វើបទបង្ហាញ របស់លោកស្រីបណ្ឌិត គឹម កន្និកា និងកញ្ញា ហៀក ម៉ូរីណា ប្រធានដេប៉ាតឺម៉ង់សង្គមកិច្ច នៃ វ.ជ.ស. និងមានការអញ្ជើញចូលរួមពី លោក លោកស្រី នាយករង លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃ វ.ជ.ស. សរុប ៨០ នាក់។

សិក្ខាសាលានេះផ្តោតសំខាន់លើ គន្លឹះក្នុងការសរសេររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន៦ជំពូកដូចខាងក្រោម៖
-ជំពូកទី១៖ សេចក្តីផ្តើមនៃការស្រាវជ្រាវ
-ជំពូកទី២៖ វិធីសាស្រ្តនៃការស្រាវជ្រាវ
-ជំពូកទី៣៖ សំយោគបណ្ណាល័យសាស្រ្ត
-ជំពូកទី៤៖ លទ្ធផលនៃការស្រាវជ្រាវ
-ជំពូកទី៥៖ ការពិភាក្សា និងការវិភាគទៅលើលទ្ធផល
-ជំពូកទី៦៖ សេចក្តីសន្និដ្ឋាន និងអនុសាសន៍។

ព័ត៌មានជាប់ទាក់ទង