Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤

ទីស្ដីការក្រសួង ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៧ ខែមីនា...

ឯកឧត្តម ឌីន បូរី អញ្ជើញជាគណៈអធិបតី បើកសិក្ខាសាលាស្តីពី ការបង្ហាញលទ្ធផល និងអនុសាសន៍ពីការពិគ្រោះយោបល់ ជាមុនលើការពិនិត្យគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប សម្រាប់គម្រោងអភិវឌ្ឍសមត្ថភាពដើម្បីជួយដល់ជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស

សណ្ឋាគារសាន់អេនមូន ៖ ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ចនៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាគណៈអធិបតី បើកសិក្ខាសាលាស្តីពីការបង្ហាញលទ្ធផល និងអនុសាសន៍ពីការពិគ្រោះយោបល់ ជាមុនលើការពិនិត្យគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប សម្រាប់គម្រោងអភិវឌ្ឍសមត្ថភាពដើម្បីជួយដល់ជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស។ សិក្ខាសាលានេះបានធ្វើឡើងនៅថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥...

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្ដីការក្រសួង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យរៀបចំអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ បានរៀបចំអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ...

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង រៀបចំពិធីសំណេះសំណាល និងប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់មន្ត្រីរាជការជាស្ត្រី

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាល និងប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់មន្ត្រីរាជការជាស្ត្រីដែលជាមន្ត្រីមន្ទីរចំនួន១៨នាក់។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងមានការអញ្ជេីញចូលរួមពីលោកស្រី ទុំ សារានី ប្រធានមន្ទីរកិច្ចការនារីខេត្ត។ ក្នុងឱកាសដ៏មានអត្ថន័យនេះ មន្ទីរក៏បានឧបត្ថម្ភដល់មន្ត្រីរាជការជាស្ត្រីដែលបានចូលរួមទាំងអស់នូវអាវយឺត១ កន្សែង១...

កាលវិភាគផ្ដល់សេវាការជួសជុលអវយវៈសិប្បនិមិ្មត រណប និងឧបករណ៍ជំនួយជូនជនមានពិការភាពនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារជួសជុលចល័តរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង បានផ្ដល់សេវាការជួសជុលអវយវៈសិប្បនិមិ្មត រណប និងឧបករណ៍ជំនួយជូនជនមានពិការភាព នៅស្រុកសំឡូត ខេត្តបាត់ដំបង (លើកទី២)។ កម្មវិធីនេះនៅសល់រយៈពេល៣ថ្ងៃទៀត ដូច្នេះសូមបងប្អូនជនមានពិការភាពសូមអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង ទៅតាមពេលវេលា និងទីកន្លែងដូចដែលបានជូនភ្ជាប់ក្នុងកាលវិភាគ។

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

ខេត្តកំពង់ឆ្នាំង ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានចូលរួមប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនា នាឆ្នាំ២០២៤នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងមានការចូលរួម...

ឯកឧត្ដមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនៅវត្តមុនីរង្សីរតនារាម

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ស្ថិតនៅវត្តមុនីរង្សីរតនារាម (ម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ...

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រគល់ផ្ទះ២ខ្នងជូន​ជនមានពិការភាព​នៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល

ម.ជ.ព ៖ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ផ្ទះមូលនិធិជនពិការ២ខ្នង មានទំហំ៤គុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានប្រគល់ជូនជនមានពិការភាពចំនួន ២រូប មានឈ្មោះ លី ម៉េត ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនមានពិការភាពជើងស្តាំ រស់នៅភូមិភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ លឹម លៀង ភេទស្រី...

ព័ត៌មានពេញនិយម