គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះពិនិត្យស្ថានភាពសិទ្ធិមនុស្ស លើការព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ភ្នំពេញ÷ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុិន ប៊ុនធឿន រដ្ឋលេខាធិការ ប្រធានប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំប្រតិភូ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចុះពិនិត្យស្ថានភាពសិទ្ធិមនុស្ស លើការព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្នុងមណ្ឌលឱកាសខ្ញុំ។

ក្រោយពីទទួលបាននូវរបាយការណ៍សង្ខេប និងព័ត៌មានលំអិតមួយចំនួនឯកឧត្តមប្រធាន និងគណៈប្រតិភូបានកោតសរសើរនិងថ្លែងអំណរគុណដល់ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាល បុគ្គលិក មន្ត្រីរាជការ បម្រើការងារក្នុងមជ្ឈមណ្ឌលទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់តាមភារកិច្ចរៀងៗខ្លួន៕

ព័ត៌មានជាប់ទាក់ទង