ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ

mosvy
21 ខែ​ឧសភា 2021

ដើម្បីសម្រេចបាននូវចក្ខុវិស្ស័យរយៈពេលវែង ប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តជាច្រើន ក្នុងនោះ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក៏ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញក្នុងគោលបំណងលើកកម្ពស់សុខភាពមនុស្សគ្រប់រូប ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះជាងគេក្នុងសង្គម។

ឯកសារក្របខ័ណ្ឌនេះបានចែងពីរបៀបវារៈនយោបាយជាច្រើន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខាមាលភាពមនុស្ស។ ការអភិវឌ្ឍមូលធនមនុស្សគឺជាផ្នែកមួយដែលមានចែងក្នុងឯកសារក្របខ័ណ្ឌ គោលនយោបាយនេះដែរ និងមានកម្មវិធីនិងសកម្មភាពភាពជាអាទិភាពជាច្រើនដែលបានកំណត់ ក្នុងនោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ ក្នុងគ្រួសារក្រីក្រជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដែលត្រូវបានកំណត់ជារបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា។កម្មវិធីនេះត្រូវបានរដ្ឋាភិបាលដាក់ឱ្យអនុវត្តចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩មកម្លេះ ដែលក្នុងដំណាក់កាលដំបូងពីខែមិថុនា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ កម្មវិធីត្រូវបានគ្រប់គ្រង និងអនុវត្តដោយក្រសួងសុខាភិបាល។

ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ កម្មវិធីនេះត្រូវបានផ្ទេរមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាអ្នកគ្រប់គ្រង និងអនុវត្តបន្ត។ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សូមសាធារណៈជន អញ្ជើញទស្សនាបទសម្ភាសន៍ជាមួយប្រជាពលរដ្ខដែលជាអ្នកទទួលផល ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ សូមអរគុណ!

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026