ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ខួប​លើក​ទី ១៩ នៃ​ទិវា​គ្រួសារ​អន្តរ​ជាតិ ស្តីពី​គ្រួសារ ១៥ ឧសភា ឆ្នាំ​២០១៣ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ក្រោម​អធិបតី​ភាព

root
4 ខែ​ធ្នូ 2018

ព្រឹក​​ថ្ងៃទី​​០៩ ខែ​​ឧសភា ឆ្នាំ​​២០១៣ នៅទីស្តីការ​ក្រសួង​​សង្គមកិច្ច អតីត​​យុទ្ធជន និង​​យុវនីតិ​​សម្បទា មាន​ប្រាព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៩ នៃ​ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ ១៥ ឧសភា ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម​​បណ្ឌិត អ៊ិត សំហេង ​រដ្ឋមន្រ្តី និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​ពិគ្រោះ យោបល់​គោល​នយោបាយ​ចំពោះ​គ្រួសារ និង​ដោយ​មាន​តំណាង​គ្រួសារ​ចំនួន ៤៥០ នាក់ អញ្ជើញ​ចូល​រួម​​ផង​ដែរ ។

      លោក យិន ចំរើន តំណាង​គ្រួសារ​ដែល​មាន​ស្នាដៃ​ល្អ បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​ជីវប្រវត្តិ និង​ស្ថានភាព​រស់​នៅ​របស់​ក្រុម​គ្រួសារ​លោកតាំង​ពី​អតីត​កាល រហូត​មកដល់​បច្ចុប្បន្ន និង​បាន​គូស​បញ្ជាក់​ថា ដោយ​សារ​គុណ​បុណ្យ​របស់​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ ដែល​មាន​សម្តេច​ទាំង ៣ បាន​ក្រោក​ឈរ​ដឹកនាំ​តស៊ូ​រំដោះ​ជាតិ ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ទើប​លោក និង​ក្រុម​គ្រួសារ បាន​រស់នៅ​ប្រកប​ដោយ​សុខដុម្យរមនា មាន​សិទ្ធិ​សេរីភាព សេចក្តី​ថ្លៃ​ថ្នូរ និង​មាន​សុខ​សន្តិភាព​ពេញ​លេញ​ទូទាំង​ប្រទេស ផ្ទុយ​ទៅ​វិញ ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត គឺ​មាន​តែ​ការ​កាប់​សម្លាប់​ជាតិ​សាសន៍​ឯង​យ៉ាង​រង្គាល និង​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​អស់ បែក​បាក់ ព្រាត់​ប្រាស់​គ្នា និង​រស់នៅ​យ៉ាង​វេទនា ។

      មាន​មតិ​ស្វាគមន៍ និង​សំណេះ​សំណាល​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​ពិគ្រោះ​យោបល់​គោល​នយោបាយ​ចំពោះ​គ្រួសារ មាន​ប្រសាសន៍​ថា ក្រសួង និង​គណៈកម្មការ​ជាតិ បាន​រៀបចំ​ទិវា​នេះ​ជា​រៀងរាល់​ឆ្នាំ ហើយ​ឆ្នាំ​នេះ ព្រះរាជាណា​ចក្រ​កម្ពុជា​យើង ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តី​ពី​គ្រួសារ ១៥ ឧសភា ក្រោម​ប្រធាន​បទ “គ្មាន​អំពើ​ហឹង្សា​ក្នុង​គ្រួសារ គ្រួសារ​មាន​សុភមង្គល សង្គម​រីក​ចម្រើន” ក្នុង​នោះ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ចេញ​សារ​លិខិត​ដ៏​ខ្ពង់​ខ្ពស់ ថ្លែង​ទៅ​កាន់​ជន​រួមជាតិ​ទាំង​អស់ ជាពិសេស មេ​គ្រួសារ ដែល​បាន​ខិតខំ​ចិញ្ចឹម​បី​បាច់​ថែរក្សា កូន​ចៅ ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ផង​ដែរ ។

      ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៀត​ថា​ អ្វី​ដែល​តំណាង​គ្រួសារ​បាន​លើក​ឡើង គឺ​ពិត​ជា​ត្រឹម​ត្រូវ បើ​គ្មាន ថ្ងៃ ៧ មករា ១៩៧៩ ​ទេ ក៏​គ្មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ ហើយ​នេះ គឺ​ជា​សច្ចៈ​ធម៌​ប្រវត្តិ​សាស្ត្រ ដែល​គ្មាន​អ្នកណា​អាច​បំភ្លៃ​បាន ។ ឯកឧត្តមបណ្ឌិត​រដ្ឋមន្រ្តី បាន​បន្ត​ទៀត​ថា រាជរដ្ឋា​ភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់ និង​ចាត់​វិធាន​ការ​ជា​ច្រើន ដើម្បី​លើក​ស្ទួយ​កម្រិត​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ និង​សុខុមាល​ភាព​របស់​គ្រួសារ ក្នុង​គោលដៅ​រួម​ចំណែក​អភិវឌ្ឍ​សង្គម និង​ធ្វើ​សុខដុម្យ​នីយកម្ម​គ្រួសារ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ។

          តមក​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​អំពាវ​នាវ​ឲ្យ​តំណាង​គ្រួសារ​ទាំងអស់ ត្រូវ​បន្ត​ធ្វើ​គំរូ​ល្អ​នេះ​ដល់​កូន​ចៅ​បន្ត​ទៀត ដើម្បី​ភាព​សុខដុម្យ​នា​ក្នុង​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល ជៀស​វាង​ការ​ប្រើ​អំពើ​ហឹង្សា​ក្នុង​គ្រួសារ និង​ចូល​រួម​ផ្សព្វ​ផ្សាយ លើក​កម្ពស់​ការ​យល់​ដឹង​អំពី​តួនាទី​ដ៏​មាន​សារៈ​សំខាន់​នៃ​គ្រួសារ ដែល​ខិតខំ​ប្រឹង​ប្រែង​ចិញ្ចឹម​បី​បាច់​ថែរក្សា អប់រំ ទូន្មាន ប្រៀន​ប្រដៅ​កូន​ចៅ ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ល្អ គ្រួសារ​ល្អ ។

      ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី ១៩ នៃ​ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​អញ្ជើញ​ចែក​វត្ថុ​អនុស្សាវរីយ៍ និង​ថវិកា​មួយ​ចំនួន ដល់​តំណាង​គ្រួសារ​ចំនួន ១០ រូប ដើម្បី​ជា​និម្មិតរូប តំណាង​គ្រួសារ​ទាំង ៤៥០ រូប​ផងដែរ ៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026