ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

បណ្ណាល័យរូបភាព, ព័ត៌មានថ្មីៗ

ពិធីសម្ភោធអគារមណ្ឌលសុខភាព និងសមិទ្ធផលនានា នៅឃុំជាច ស្រុកកំចាយមារ​ ខេត្តព្រៃវែង

mosvy
15 ខែ​ឧសភា 2021

Than Bunhen, [14.05.21 19:30]

ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ អគារមណ្ឌលសុខភាព និងសមិទ្ធិផលនានា នៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ដោយមានការអញ្ជើញពីសំណាក់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាល ព្រមទាំថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានមន្ទីរ ស្ថាប័នក្នុងទីរួមខេត្តអញ្ជើញ ចូលរួមផងដែរ។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានមានប្រសាសន៍ថា សមិទ្ធផលដ៏ធំធេងនេះ គឺទុកជាសម្បត្តិរួមសម្រាប់បម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋទូទៅដែលគាត់មកទទូលសេវាសុខភាព។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បាន ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកំចាយមារ សូមមេត្តាបន្ត អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅវិធានការ «៣កុំ និង៣ការពារ» ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ទូទាំងប្រទេស ក៏ដូចជាបង្ការទប់ស្កាត់នៅក្នុងសហគមន៍។

សូមបញ្ជាក់សំណង់អគារ និងសមិទ្ធផលនានារួមមាន៖

១.អគារមណ្ឌលសុខភាព ១ខ្នង សាងសង់ពីបេងតុង ដំបូលឆ្អឹងដែក ប្រក់ក្បឿងថៃ នៅក្នុង អគារមានបន្ទប់ធ្វើការចំនួន ៨បន្ទប់ នឹងបន្ទប់ទឹក៤ បន្ទប់ទាំង៨ រួមមាន៖ បន្ទប់សំរាល បន្ទប់ថែទាំក្រោយសំរាល ​ បន្ទប់អេកូសាស្ត្រ បន្ទប់យាម ប្រចាំការ បន្ទប់ឱសថ បន្ទប់ពិគ្រោះជំងឺមនុស្សធំ និងកុមារ បន្ទប់ពិនិត្យផ្ទៃពោះ និងពន្យារកំណើត និង បន្ទប់ផ្ដល់ថ្នាំបង្ការ។ គ្រប់បន្ទប់ ត្រូវបានរចនាប្លង់តាមស្តង់ដា របស់ក្រសួងសុខាភិបាល និងបានបំពាក់សម្ភារៈម៉ាស៊ីនអេកូសាស្ត្រ បរិក្ខាពេទ្យគ្រប់គ្រាន់។

២.អគារឃ្លាំង១ខ្នង ធ្វើអំពីបេតុងប្រក់សង្ខសីមាន២បន្ទប់ និងបន្ទប់ទឹកខាងក្រៅចំនួន ២ទៀតសម្រាប់ប្រជាពលប្រើប្រាស់ ពេលជូនអ្នកជំងឺមកសំរាកព្យាបាល។

៣.ក្លោងទ្វារមណ្ឌលសុខភាព ធ្វើអំពីបេតុងប្រក់ក្បឿងស្រការនាគ។

៤.ចាក់សាបឆ្អឹងដែក១០លី ជុំវិញទីធ្លារបរិវេណសាលាឃុំ មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល និង ខាងមុខរបង រហូតដល់ផ្លូវកៅស៊ូ ចំនួន១.៨១៥ ម៉ែត្រក្រឡា។

៥.ធ្វើសួនច្បារ និងដាំស្មៅក្នងសួនខាងមុខមណ្ឌលសុខភាពឃុំចំនួន ៧០០ម៉ែត្រក្រឡា។

៦.រោងដាក់រថយន្តចំនួន ២កន្លែងទំហំ ៣៥២ម៉ែត្រក្រឡា ផ្ទះបាយ១កន្លែង ទំហំ ២៤ម៉ែត្រក្រឡា។

៧.ទិញដីបន្ថែមទំហំ ១.៣០០ម៉ែត្រក្រឡា និងចាក់ដីបំពេញចំនួន១.៣៤៥ម៉ែត្រក្រឡា និងធ្វើរបងថ្មព័ទ្ធជុំវិញប្រវែង ៧៥ម៉ែត្រ កំពស់២,៣ ម៉ែត្រ។

៨.ផ្ដល់រថយន្តពេទ្យ ១គ្រឿង និងបំពាក់គ្រឿងបរិក្ខាពេទ្យ១កំប្អៀរ ក្នុងរថយន្តផងដែរ សម្រាប់មណ្ឌលសុខភាព។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏បានឧបត្ថម្ភថវិកាសម្រាប់ប្រើប្រាស់ដើម្បីបង្ការទប់ស្កាត់នៃជំងឺកូវីដចំនួន ១០ លានរៀលជូនសាលាស្រុកកំចាយមារ ឧបត្ថម្ភដល់មណ្ឌលសុខភាពចំនួន ៣ លានរៀល ប៉ុស្តិ៍នគរបាលចំនួន ២ លានរៀល ឧបត្ថម្ភឃុំជាច៥លានរៀល នឹងចេញថ្លៃកាត់ខោអាវដល់ប្រជាការពារភូមិ និងថវិកាចំនួន១៩.៦០០.០០០រៀល និងអាយកូមចំនួន ៦០ គ្រឿង ឧបត្ថម្ភដល់សាលារៀន ៨លានរៀល និងបានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងម្នាក់ៗទទួលបានម៉ាស អាកុល ក្រមា និងថវិកា ៥ ម៉ឺនរៀល៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026