ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ, របាយការណ៍

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត

mosvy
11 ខែ​វិច្ឆិកា 2021

ឯកឧត្តមរដ្ឋមន្រ្តី វង សូត ដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធបុព្វបុរស អ្នកស្នេហាជាតិ នៅស្តូបវិមានឯករាជ្យ
……………………………..

ភ្នំពេញ ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយកថ្ងៃទី០៩ ខែវិច្ឆិកា គឺជាថ្ងៃពិធីបុណ្យជាតិ ដែលជាថ្ងៃបានរំដោះប្រទេសជាតិពីអណានិគមបារាំង និងជាថ្ងៃរំលឹកគុណបុព្វបុរសអ្នកស្នេហាជាតិដែលលះបង់សាច់ស្រស់ឈាមស្រល់ដើម្បីការពារជាតិ មាតុភូមិ។

ក្នុងនាមក្រសួង សង្គម កិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ អញ្ជើញយកកម្រងផ្កាគោរពវិញ្ញាណក្ខន្ធបុព្វបុរស អ្នកស្នេហាជាតិ នៅស្តូបវិមានឯករាជ្យ ក្នុងពិធីបុណ្យឯករាជ្យជាតិ។

ជាមួយគ្នានោះដែរ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ។

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គម កិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ អញ្ជើញយកកម្រងផ្កាគោរពថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026