ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្តី វង សូត នាំយកទៀនព្រះវស្សា និងទេយ្យទានវេរប្រគេនព្រះសង្ឃ តស្ថិតក្នុងវត្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

mosvy
11 ខែ​កក្កដា 2022

បូងឃ្មុំ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកទៀនព្រះវស្សា និងទេយ្យទាន របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា វេរប្រគេនដល់ព្រះសង្ឈ និងសំណេះសំណាលជាមួយលោកយាយលោកតា នៅក្នុងវត្តថ្កូវ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ។
សូមជម្រាបជូនថា ទៀនព្រះវស្សា និងទេយ្យទាន របស់សម្តេចពញាចក្រី ហេង សំរិន តាមរយៈ ឯកឧត្តម វង សូត នាឱកាសនេះ ដែលត្រូវប្រគេនជូនព្រះសង្ឃដែលគង់នៅវត្ត ចំនួន៥២វត្ត ក្នុងនោះមាន៥១វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមួយវត្ត ក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងនោះវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក និងវត្តជាច ឃុំជាច ស្រុកកំចាយមារ ក្នុង ១វត្តៗទទួលបាន៖ ទៀនវស្សា និងបច្ច័យ២០ម៉ឺន សាដកចំនួន ៥, អង្ករ ចំនួន ២០០ គីឡូក្រាម,មី ចំនួន ៣០កេស, ទឹកត្រី ចំនួន ១០យួរ, ទឹកសុីអុីវ ចំនួន ១០យួរ, ត្រីខ ចំនួន ០២កេស, ទឹកផ្លែឈេី ចំនួន ០៥កេស, ទឹកបរិសុទ្ធ ចំនួន ២០កេស, កាហ្វេ ចំនួន ០១កេសធំ, ទឹកដោះគោ ខាប់ ចំនួន ០១កេសធំ, តែ ចំនួន ០១កញ្ចប់ ធំ, ស្ករស ចំនួន ០១បេ។ ដោយឡែក វត្តចំនួន ៥១វត្តទៀត ក្នុង ស្រុក ពញាក្រែក ដោយក្នុង មួយវត្តៗ ទទួលបានទៀនព្រះវស្សារ ចំនួន ០១គូរ និងបច្ច័យ ២០ម៉ឺន រៀល ៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026