ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតិឲ្យលោកស្រី Karin Hulshof នាយកប្រតិបត្តិអង្គការយូនីសេហ្វ ប្រចាំតំបន់ ជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ស.អ.យ

root
11 ខែ​ធ្នូ 2018

ព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតិឲ្យលោកស្រី Karin Hulshof នាយកប្រតិបត្តិអង្គការយូនីសេហ្វ ប្រចាំតំបន់ ជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ស.អ.យ។

 

ឯកឧត្តម វង សូត បានថ្លែងយ៉ាងដូច្នេះថា « ការកាត់បន្ថយកុមារនៅក្នុងមណ្ឌលមិនមែនមានន័យថា យើងលុបបំបាត់មណ្ឌលទាំងអស់នោះទេ មណ្ឌលគឺពិតជាមានភាពចាំបាច់ ពីព្រោះនៅក្នុងសង្គមមួយ មិនអាចអត់កន្លែងរក្សាកុមារ ដែលកំព្រានោះទេ ប៉ុន្តែនៅក្នុងគោលការណ៍ជាច្បាប់របស់យើង ក្មេងដែលទៅរស់នៅក្នុងមណ្ឌលគឺជាជម្រើសចុងក្រោយបំផុត នៅក្នុងករណីដែលក្មេងនោះកំព្រាពិតប្រាកដ។ យើងក៏បានគិតថា ស្ថានភាពនេះ សមស្របជាមួយនឹងស្ថានភាពប្រទេសកម្ពុជា ដោយសារតែនៅក្នុងដំណាក់កាលដំបូង មានតម្រូវការថែទាំកុមារច្រើន តែមកដល់ដំណាក់កាលនេះ ស្ថានភាពកុមារ មានការផ្លាស់ប្តូរ និងថយចុះជាងមុន នៅក្នុងចំនួនតិចជាង មានន័យថា ក្មេងកំព្រាពិតប្រាកដពីមុនមានច្រើន តែឥលូវនេះ ក្មេងកំព្រាពិតប្រាកដមានចំនួនតិចជាងមុន»។

 

លោកស្រី Karin Hulshof នាយកប្រតិបត្តិអង្គការយូនីសេហ្វ ប្រចាំតំបន់ បានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ របស់ក្រសួងសង្គមកិច្ច និងរាជរដ្ឋាភិបាល ជាមួយនឹងអង្គការយូនីសេហ្វ យើងអាចនិយាយថា ការទំនាក់ទំនងរបស់យើងបានសហការគ្នាជាច្រើន សតវត្ស៍មកហើយ។ កិច្ចសហប្រតិបត្តិការនេះ កំពុងដំណើរការរីកចម្រើនទៅកាន់តែខ្លាំងទៅ មានភាពជិតស្និទជាមួយគ្នា កាន់តែខ្លាំងទៅៗ។

 

លោកស្រី បានបន្ថែមថា ប្រទេសកម្ពុជា មិនមែនមានតែការអភិវឌ្ឍន៍នៅក្នុងទីក្រុងនោះទេ តែសូម្បីនៅតាមជនបទ ក៏មានការអភិវឌ្ឍន៍ដូចគ្នា។ ជាមួយគ្នានោះ លោកស្រី Karin Hulshof បានប្រកាសគាំទ្រ ចំពោះផែនការនៃការកាត់បន្ថយ ៣០ភាគរយ នៃចំនួនកុមារ ឲ្យវិលត្រលប់ទៅរស់នៅជាមួយគ្រួសារ ប្រកបដោយសុវត្ថិភាពវិញ គឺអង្គការយូនីសេហ្វ ឯកភាពទាំងស្រុង។

 

បន្ថែមពីលើនេះ ឯកឧត្តម វង សូត ក៏បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលបានចូលរួមសហការ និងបានជួយដល់ក្រសួងសង្គមកិច្ច នូវការងារជាច្រើនកន្លងមក ទាំងការងារជួយកុមារ និងការជួយសម្រួលដល់ការរៀបចំច្បាប់មួយចំនួនទៀត។

 

ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសថា មន្រ្តីក្រសួងនឹងបន្ត អនុវត្តសកម្មភាពការងារជាច្រើនជួយដល់កុមារ ហើយនឹងបន្តខិតខំបំពេញ ការងារ បន្ថែមទៀត ហើយក៏នៅតែចង់បានការសហការ និងបន្តគាំទ្រពីអង្គការ និងដៃគូពាក់ព័ន្ធ ក្នុងការជួយដល់កុមារបន្តទៀត ជាពិសេស អង្គការយូនីស្វែហ្វ ទាំងនៅក្នុងតំបន់ និងប្រចាំប្រទេស។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026