ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច បានដឹកនាំនាយកដ្ឋានជំនាញចូលរួមពិនិត្យ និងដោះស្រាយលើករណីកុមារបញ្ជូនមកប្រទេសថៃ

នៅទីស្តីការក្រសួង:- នៅរសៀលថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច បានដឹកនាំកិច្ចប្រជុំ ដោយផ្អែកតាមលិខិតលេខ​0205/252 ចុះថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៤​ របស់ក្រសួងអភិវឌ្ឍន៍សង្គម​ និងសន្តិសុខមនុស្ស​ នៃប្រទេសថៃ​ ពាក់ព័ន្ធនឹងការបញ្ជូនកុមារចំនួន១០រូប​ ពីប្រទេសថៃ​ ដោយមានការអញ្ជើញចូលរួម ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ​ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ​ និងតំណាងអង្គការយូនីសេហ្វ ក្នុងគោលបំណងដេីម្បីផ្តល់សេវាកិច្ចការពារ​ និងថែទាំ​ ព្រមទាំងការកំណត់អត្តសញ្ញាណកុមារទាំង១០រូបនោះ​ ដេីម្បីសមាហរណកម្មពួកគេទៅកាន់គ្រួសារវិញ។

ព័ត៌មានជាប់ទាក់ទង