ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គម អញ្ជេីញជាអធិបតីបេីកកម្មវិធីបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ជាតិ ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

mosvy
1 ខែ​កុម្ភៈ 2024

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ ភ្នំពេញអេរ៉ា វេលាម៉ោង ៨:០០ព្រឹក ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គមអញ្ជេីញជាអធិបតីបេីកវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ជាតិ ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពី ក្រសួងផែនការ ក្រសួងសុខាភិបាល និងក្រសួងអបរំ យុវជន និងកីឡាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃមូលនិធិជាតិជំនួយសង្គម និង តំណាងមូលនិធិសហប្រជាជាតិដើម្បីកុមារ(UNICEF ) និងលោក លោកស្រី នាងកញ្ញា ជាសិក្ខាកាម។

នាឱកាសសំណេះសំណាលបើកកម្មវិធី ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល
បានផ្តល់ជាអនុសាសន៍គន្លឹះចំនួន ៣ចំណុច សម្រាប់ធានាបាននូវប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាពនៃកម្មវិធី:

១-គ្រូដែលត្រូវបណ្តុះបណ្តាល ត្រូវឈរលើមូលដ្ឋានបច្ចេកទេសឱ្យបានជាក់លាក់ ពិសេស ចែករំលែកជា បទពិសោធន៍ និងវិធីសាស្រ្តក្នុងការបង្រៀន ដើម្បីធានាបាននូវ គ្រូឧទ្ទេសថ្នាក់ជាតិ ដែលពពេញដោយសមត្ថភាពទាំង កម្រិតបច្ចេកទេស និងវិធីសាស្ត្រ និងគុណវុឌ្ឍគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលបន្ត

២-សិក្ខាកាមទាំងអស់ ត្រូវចូលរួមយកចិត្តទុកដាក់ឱ្យបានពេញលេញ និងសកម្ម ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការបណ្តុះបណ្តាល ដល់គ្រូបង្គោលរាជធានី/ខេត្តទាំង២៥

៣-មូលនិធិជាតិជំនួយសង្គម ដែលមាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧប្តម្ភតាវកាលិក ត្រូវរៀបចំក្រុមការងារដើម្បីចុះពិនិត្យតាមដានតាមរាជធានី/ខេត្ត ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដល់អាជ្ញាធរមូលដ្ឋាន ដែលជាតួអង្គប្រតិបត្តិផ្ទាល់ជាមួយគ្រួសារទទួលផល និង ត្រូវពិនិត្យ និងពង្រឹងសមត្ថភាពបន្ថែម ដល់គ្រូឧទ្ទេស ថ្នាក់ជាតិ និងគ្រូបង្គោលរាជធានី/ខេត្ត ដើម្បីឱ្យការធានាបាននិរន្តរភាពកម្មវិធីថ្មីនេះ ក៏ដូចជាកម្មវិធីជាតិជំនួយសង្គម ដទៃទៀតផងដែរ។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026