ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក នៅទីស្តីការក្រសួងសង្គមកិច្ច

mosvy
1 ខែ​កុម្ភៈ 2024

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ព្រឹក នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងប្រព័ន្ធទូទាត់ឌីជីថលរដ្ឋាភិបាលទៅបុគ្គល, អក្ខរកម្មហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការបន្ត ជាមួយប្រតិភូនៃធនាគារពិភពលោក ដែលដឹកនាំដោយ លោក Siegfried Zottel (អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាន់ខ្ពស់ និងជាអ្នកដឹកនាំបច្ចេកទេសសម្រាប់ការទូទាត់) អមដោយ លោក Robert J. Palacios (អ្នកដឹកនាំសេដ្ឋកិច្ច), លោកស្រី Georgina Marin (អ្នកឯកទេសផ្នែកអភិវឌ្ឍន៍ឌីជីថល), លោកស្រីបណ្ឌិត Abla Safir (សេដ្ឋវិទូជាន់ខ្ពស់) និងលោក Biagio Bossone ទីប្រឹក្សាបច្ចេកទេស។ នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមស៊ីម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ឯកឧត្តមអគ្គនាយកគោលនយោបាយសង្គម អគ្គនាយករងនិង ប្រធាននាយកដ្ឋានដែលជាថ្នាក់ដឹកនាំនៃមូលនិធិជាតិជំនួយសង្គមផងដែរ។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026