ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា អញ្ជើញជាធិបតីក្នុងកម្មវិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាជនដែលមានផ្ទុកមេរោគអេដស៍នៅខេត្តបាត់ដំបង

mosvy
1 ខែ​កក្កដា 2024

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស.អ.យ. អមដោយមន្ត្រីជំនាញនៃលេខាធិការប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួមជាអធិបតីក្នុងកម្មពិធីចុះសួរសុខទុក្ខ ផ្សព្វផ្សាយការងារអេដស៍ និងចែកអំណោយដល់ប្រជាជនដែលមានផ្ទុក HIV នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន ២២៧នាក់ ដែលជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ឆឺជី។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកអភិបាលនៃគណៈអភិបាលស្រុកសង្កែ តំណាងការិយាល័យសុខាភិបាលស្រុក លោកស្រីមេឃុំរកា អាជ្ញាធរដែនដី ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងប្រជាពលរដ្ឋចូលរួមជាច្រើន។

អំណោយសប្បុរសធម៌ដែលក្នុងម្នាក់ៗទទួលបានរួមមាន៖ អង្ករ ៤០គីឡូក្រាម ប្រេងឆា២លីត្រ ម្សៅធញ្ញជាតិ (៥០០ក្រាម) ២កញ្ចប់ នំបុ័ងមួយដើម និងទឹកបរិសុទ្ធ១ដប។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026