ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្រ្តីសេវាសង្គមកិច្ច បានសហការជាមួយអង្គការដៃគូ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកុមារមួយគ្រួសារដែលខ្វះខាត

mosvy
2 ខែ​សីហា 2024

ខេត្តសៀមរាប៖ ព្រឹកថ្ងៃ សុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប លោកអភិបាលរងក្រុង រុនតាឯកនបានសហការជាមួយ អង្គការជម្រកក្តីអំណរ ។ ក្រោមការដឹកនាំ និងការណែនាំ របស់លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ការិយាល័យសេវាសង្គមកិច្ច បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកុមារ មាន ០១គ្រួសារ (ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម) ឪពុក ឈ្មោះ ឡេវ ឡាយ អាយុ ៤១ ឆ្នាំ ម្តាយឈ្មោះ ប៊ុន ស៊ីណា អាយុ ៣៦ ឆ្នាំ មានសមាជិកគ្រួសារច្រើន សរុបសមាជិកមាន ១៥ នាក់ ស្រី ០៨ នាក់ កូនក្នុងបន្ទុក ០៣ ស្រី ០២ នាក់ ក្មួយនៅជាមួយ ០៩ នាក់ ដោយសារឪពុកម្តាយចំណាក់ស្រុកក្រៅប្រទេស មានបណ្ណក្រីក្រប្រភេទ ១ រស់នៅភូមិតានី សង្កាត់រុនតាឯក ក្រងរុនតាឯក ខេត្តសៀមរាប គ្រួសារមិនមានមុខរបរមិនពិតប្រាកដ ( ដើររើសអេតចាយ )

នាឱកាសនោះក្រុមការងាបានផ្តល់ជូន គ្រឿងឧបភោគបរិភោគរួមមាន៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខ ១ យួរ រីឯអង្គការពិភពស្រស់ត្រកាល បានផ្តល់ជូន អង្ករចំនួន ២ ប៉ាវស្មើ ៥០ គីឡូក្រាម និងអង្គការជម្រកក្តីអំណរ បានផ្តល់ជូន អង្ករ ២៥គីឡូក្រាម
មីជាតិ ១កេស ត្រីខ ១យួរ ប្រេងឆា ១ដប ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ១ដប អំបិល ១គីឡូក្រាម
ស្កសរ ១គីឡូក្រាម ប៊ីចេង ១កញ្ចប់។

ផែនការបន្ត ក្រុមការងារ និង ជួយស្វែងរកអង្គការដៃគូគាំទ្របន្ត ស្បៀងអាហារ អង្គការជម្រកក្តីអំណរ គាំទ្ររយៈ ០៣ ខែសិនក្នុង ១ ខែទទួលបាន អង្ករចំនួន ៣ ប៉ាវស្មើ ៧៥ គីឡូក្រាម និងសម្ភារៈគ្រឿងទេសមួយចំនួនទៀត និងធ្វើការបន្ត។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026