ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាការងារលើបញ្ហាប្រឈម មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី

ទីស្ដីការក្រសួងស.អ.យ ៖ នៅព្រឹកថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម សុខ ប៊ុនថា រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើការអនុវត្តទទួល និងបញ្ហាប្រឈម របស់មជ្ឈមណ្ឌលថែទាំនិងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយកសេវាសង្គមកិច្ច លោកប្រធាន អនុប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ លោកប្រធានមជ្ឈមណ្ឌលនិងមន្ត្រីជំនាញនៃនាយកដ្ឋានផងដែរ។

ព័ត៌មានជាប់ទាក់ទង