ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមការងារអធិការកិច្ចវិស័យពិការភាព នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព

mosvy
8 ខែ​កក្កដា 2024

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំក្រុមការងារអធិការកិច្ចវិស័យពិការភាព នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ក្រុមការងារអធិការកិច្ចវិស័យពិការភាព និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធានរដ្ឋបាលសិទ្ធិជនពិការ លោកប្រធានមន្ទីរ លោក លោកស្រី ក្រុមការងារអធិការកិច្ចវិស័យពិការភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយ រដ្ឋបាលសិទ្ធជនពិការ នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
១. គោលបំណង
-បូកសរុបលទ្ធផលការងារក្រុមការងារអធិការកិច្ចវិស័យពិការភាព

  • ជំរុញការងារអធិការកិច្ចវិស័យពិការភាពថ្នាក់រាជធានី ខេត្ត លើការផ្សព្វផ្សាយ និងជំរុញវិស័យឯកជន មកចុះបញ្ជិកា លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិកា
  • បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ក្រុមការងារអធិការកិច្ចវិស័យពិការភាព។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026