ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីសូត្រ​មន្តសង្ក្រាន្ដ និងពិសារអាហារសាមគ្គី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

mosvy
9 ខែ​មេសា 2024

ទីស្ដីការក្រសួង ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសូត្រមន្តសង្ក្រាន្ដ និងពិសារអាហារសាមគ្គី អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ពិធីនេះមានវត្តមានចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការទាំងអស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង។

តាមការគ្រោងទុកកម្មវិធីបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលបំផុត រួមមាន ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ការសម្ដែងរបាំត្រុដិ ការលេងល្បែងប្រជាប្រិយខ្មែរ ពិសារអាហារសាមគ្គី និងមានការចាប់រង្វាន់ផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026