មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នេះ បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ ត្រីខ ភួយ និងទឹកស៊ីអ៊ីវ ដែលពិធីនេះមានការអញ្ជើញ ចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងអាជ្ញាធរដែនដីជាច្រើន រូបទៀត៕


