ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ទារកអាយុ១ខែ ដែលឪពុកម្តាយបោះបង់ ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប សហការជាមួយអង្គការដៃគូសង្រ្គោះព្យាបាល និងថែទាំបណ្តោះអាសន្នជាមួយគ្រួសារធម៌

mosvy
10 ខែ​កក្កដា 2024

ខេត្តសៀមរាប ៖ ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការណែនាំពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(ស.អ.យ.) មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ខេត្តសៀមរាប បានសហការជាមួយអង្គការហាហ្គារ បានជួយសង្គ្រោះទារកអាយុ១ខែ ដែលត្រូវឪពុកម្តាយបោះបង់ចោល និងមានបញ្ហាសុខភាព យកទៅព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ។
ក្រោយពីការត្រួតពិនិត្យយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញ ទារករូបនេះមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលត្រូវសម្រាកព្យាបាលនោះទេ ដូច្នេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលក្រុងសៀមរាប រដ្ឋបាលសង្កាត់ស្រង៉ែ និងអាជ្ញាធរមូលដ្ឋាន ក្រោមការគាំទ្រពីអង្គការហាហ្គារ បានសម្រេចទុកដាក់ក្នុងការថែទាំដោយគ្រួសារធម៌ តាមនីតិវិធី និងគោលការណ៍ដូចបានកំណត់នៅក្នុងប្រកាសស្តីពីនីតិវិធីការថែទាំកុមារដោយគ្រួសារធម៌។

ទន្ទឹមគ្នានេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប នឹងសហការជាមួយរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់និងអង្គការដៃគូ ដើម្បីប្រកាសស្វែងរកឪពុកម្តាយបង្កើត និងគ្រួសារសាច់ញាតិ មុននឹងសម្រេចទុកដាក់ជាផ្លូវការក្នុងការថែទាំដោយគ្រួសារធម៌ និងឈានទៅទុកដាក់ជាអចិន្ត្រៃយ៍តាមរយៈស្មុំកូន។

ក្នុងឱកាសនេះដែរ ក្រសួង ស.អ.យ សូមកោតសរសើរដល់មន្ទីរ ស.អ.យ. ខេត្តសៀមរាប និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មាន និងជួយសង្គ្រោះទារកបោះបង់ ដែលបង្ហាញអំពីគុណធម៌ ការសាមគ្គី ការអាណិតអាសូរ ក្តីស្រឡាញ់ និងកិច្ចការពារកុមារ។

ជាចុងក្រោយ ក្រសួងស.អ.យ. និងមន្ទីរ ស.អ.យ. សូមធ្វើការអំពាវនាវដល់គ្រប់ឪពុកម្តាយ អាព្យាបាល ត្រូវផ្តល់ក្តីស្រឡាញ់ និងចិញ្ចឹមបីបាច់កូនរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។ ក្រសួងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបានឃើញករណីទារក ឬកុមារត្រូវបានបោះបង់ សូមរាយការណ៍ទៅកាន់ស្ថាប័នមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាននៅជិតបំផុត ដើម្បីសង្គ្រោះកុមារឱ្យបានទាន់ពេលវេលា។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026