ភ្នំពេញ÷ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋមន្ត្រីស្តីទីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដំណេីរដោយឯកឧត្តម តាំង ជុងលី បានចូលរួមពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលមានការចូលរួមពីសំណាក់ សមាជិករាជរដ្ឋាភិបាល ស្ថានទូត អភិបាលរាជធានី ខេត្ត និងអង្គការ សមាគម ពាក់ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ ៦០០នាក់ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕