កោះកុង÷ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុកស្រែអំបិល ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៥ ១តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការជួយមនុស្សចាស់គឺការជួយយើងទាំងអស់គ្នា” ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។
ពិធីនេះរៀបចំនៅឃុំចំនួន២ ក្នុងស្រុកស្រែអំបិល មានដូចជា ឃុំដងពែង និងឃុំជីខលើ ដែលមានលោកតា លោកយាយ ចូលរួមសរុបចំនួន ២០០គ្រួសារ ក្នុងនោះផងដែរម្នាក់ៗទទួលបានអង្ករចំនួន ២៥គីឡូ គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាបន្ថែមរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត ចំនួន ៥០ ០០០រៀលផងដែរ៕