![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-11_15-54-30.jpg)
មណ្ឌលគីរី÷ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៣ លោក លុយ ចាន់រិទ្ធី អនុប្រធាននាយកដ្ឋាននិងមន្ត្រីនៃនាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងគ្រូបង្កោលនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី បានចុះប្រជុំជាមួយមន្ត្រីទទួលបន្ទុកកម្មវិធីឃុំស្រែអំពូម ក្នុងការតាមដាន ត្រួតពិនិត្យ លើការអនុវត្តកម្មវិធី កំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។
ក្នុងនោះដែរ លោក លុយ ចាន់រិទ្ធី បានចុះពិនិត្យការសម្ភាសន៍ផ្ទាល់របស់មន្រ្តីទទួលបន្ទុកម្មវិធីឃុំ ជូនជនមានពិការភាពបានចំនួន ២នាក់ ដែលស្ថិតនៅភូមិស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-11_15-54-31.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-11_15-54-30-2.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-11_15-54-32.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-11_15-54-33.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-11_15-54-34.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-11_15-54-35.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-11_15-54-36-2.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-11_15-54-36.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-11_15-54-38.jpg)