ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តកំពង់ស្ពឺដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីនីតិវិធីការបំភ្លឺលើករណីការចុះផ្សាយសារព័ត៌មានរបស់ VOD

mosvy
11 ខែ​តុលា 2023

កំពង់ស្ពឺ÷ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីនីតិវិធីការបំភ្លឺលើករណីការចុះផ្សាយសារព័ត៌មានរបស់ VOD កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ស្តីពីការបោះបង់ចោលការសិក្សារបស់កុមារអាយុក្រោម ១៨ឆ្នាំ ដោយសារ បំណុលក្នុងគ្រួសារ របាយការណ៍រួមគ្នារបស់អង្គការលីកាដូ និងអង្គការសមធម៌ ចុងខែសីហា កុមារជាង ៩ ០០០នាក់ ដឹកនាំដោយ ឯកឧត្តម ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធរួមមាន លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរ ផែនការ មន្ទីរកិច្ចរនារី មន្ទីរព័ត៌មាន  មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ។

ជាលទ្ធផល អង្គប្រជុំបានចេញជារបាយការណ៍ផ្លូវការរួម១សម្រាប់ ជំនួយស្មារតីជូន ឯកឧត្តមអភិបាល និងរបាយការណ៍មួយទៀតសម្រាប់បំភ្លឺជាសាធារណៈ ក្នុងករណីកោះហៅ អង្កការទាំងពី មកបំភ្លឺ អង្គប្រជុំសម្រេចសុំការសម្រេចចិត្តរបស់ឯកឧត្តមអភិបាលខេត្ត៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026