ឯកឧត្តម ជា សុមេធី ផ្ញើរសារចូលរួមរំលែកទុក្ខចំពោះឯកឧត្ដម ម៉ែន សុចិត្រ ព្រមទាំងក្រុមគ្រួសារ

ឯកឧត្តម ជា សុមេធី ៖ សូមចូលរួមរំលែកទុក្ខចំពោះឯកឧត្ដម ម៉ែន សុចិត្រ ព្រមទាំងក្រុមគ្រួសារ ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់អំពីមរណភាពរបស់ឧបាសិកា ហេង លាងង៉ោ ត្រូវជាមាតាបង្កើតរបស់ឯកឧត្ដម ដែលបានទទួលអនិច្ចកម្ម ដោយជរាពាធ នៅវេលាម៉ោង ៦:៣៧នាទីល្ងាច ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩១ឆ្នាំ ស្ថិតនៅគេហដ្ឋានក្នុងបុរីវិមានភ្នំពេញ។

ស្ថិតក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយ ឯកឧត្ដម និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធបាសិកា ហេង លាងង៉ោ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធឧបាសិកា សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានជាប់ទាក់ទង