ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើអនុសាសន៍ ដែលផ្តល់ដោយគណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

mosvy
12 ខែ​មិថុនា 2024

ទីស្ដីការក្រសួង ៖ នារសៀល ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើអនុសាសន៍ដែលផ្តល់ដោយគណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិលើរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ ឆ្នាំ២០២៤ ដែលក្រសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវទទួលចំនួន ៣៤អនុសាសន៍ នៃអនុសាសន៍សរុប២៧៥ ដើម្បីឆ្លើយតបទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវិញ។

កិច្ចប្រជុំនេះមានសមាសភាពចូលរួមរួមមាន៖ ឯកឧត្តម នាក់ ថារ៉ែន អនុរដ្ឋលេខាធិការ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងមូលនិធិជាតិជំនួយសង្គម លោក ថេង ឆវីរិទ្ធ អគ្គនាយករងសេវាសង្គមកិច្ច លោក ឃ្លាំង ទី អគ្គនាយករងស្តារសម្បទា លោក សែម សុខបញ្ញា អគ្គនាយករង គោលនយោបាយសង្គមកិច្ច លោកប្រធានផ្នែក លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញផងដែរ។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026