ទីស្តីការក្រសួង ៖ ព្រឹកថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម លើកទី៥ អាណត្តិ ទី១ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ តំណាងក្រសួង និងជាអនុប្រធាន សមាជិក និងសមាជិកា ក្រុមប្រឹក្សាភិបាល ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងអនុម័តលើការងារសំខាន់ៗមួយចំនួន។














