ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អញ្ជើញជាអធិបតីបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣

mosvy
12 ខែ​ធ្នូ 2023

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួង ម៉េងឡុង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) បានអញ្ជើញចូលរួមជាអធិបតីបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ នៅសណ្ឋាគារបុរីអង្គរ រីសតនិងស្ប៉ា នៅទីរួមខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងកិច្ចការនារី តំណាងគណៈកម្មការអាស៊ាន ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិស្រ្តី និងកុមារ (ACWC) តំណាងគណៈកម្មាធិការអាស៊ានស្តីពីស្ត្រី (ACW) នៃប្រទេសជាសមាជិកអាស៊ាន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដោយចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបចំនួន ១២០រូប។

គោលបំណងនៃសន្និសីទ គឺដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសមាជិអាស៊ានទាំងអស់ ជាមួយដៃគូអភិវឌ្ឍ ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល រួមគ្នាក្នុង ការលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ ក្នុងតំបន់អាស៊ាន ឲ្យសម្រេចបាន គោលដៅអាស៊ាន និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ «ដោយមិនទុក ស្ត្រី និងកុមារណាម្នាក់ ចោលឡើយ»៕

ព័ត៌មានជាប់ទាក់ទង

  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026