ស្ទឹងត្រែង÷ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកអំណោយរបស់រាជរដ្ឋាភិបាល ជូនដល់ជនចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព កុមារកំព្រា និងគ្រួសាររងផលប៉ះពាល់ពីគ្រោះធម្មជាតិ ចំនួន ៤០៥គ្រួសារ។
ពិធីនេះរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង សហការជាមួយ រដ្ឋបាលស្រុកបុរីអូស្វាយសែនជ័យ ដោយក្នុង ១គ្រួសារទទួលបានអំណោយ អង្ករ ២៥គីឡូ មី១កេះ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១យួរ និងភួយ១៕