ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការងារសមាហរណកម្មការតាមដានជនរងគ្រោះ ដែលបានស្នាក់នៅមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍

mosvy
13 ខែ​ឧសភា 2024

សណ្ឋាគារ សាន់ អេន មូន៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការងារសមាហរណកម្មការតាមដានជនរងគ្រោះ ដែលបានស្នាក់នៅមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករងសេវាសង្គមកិច្ច ប្រធាន អនុប្រធានាយកដ្ឋានគាំពារជនរងគ្រោះ លោកស្រី ណៅ កុអីតុ តំណាងទីភ្នាក់ងាររបស់អង្គការ JICA មន្ទីរ ស.អ.យ. ខេត្តសៀមរាប-ត្បូងឃ្មុំ គោលដៅ ទីប្រឹក្សាគម្រោងJica ប្រធានមជ្ឈមណ្ឌលសំចត ប៉ោយប៉ែត និង មន្ត្រីជំនាញ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍។វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជួយបណ្តុះបណ្តាលក្នុងការផ្តល់វគ្គសិក្ខាសាលាចំនួន ៣ថ្ងៃ ដើម្បីបណ្តុះបណ្តាលសិក្ខាកាមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសារាចរណែនាំលេខ០១១ ។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026