ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជុំស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស

mosvy
13 ខែ​កក្កដា 2024

ទីក្រុងបាងកក ៖ នៅថ្ងៃសុក្រ ៧កើត ខែអាសឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ លោក អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមស្វែងយល់ និងដកស្រង់បទពិសោធល្អៗអំពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ជាមួយក្រសួងសន្តិសុខ និងអភិវឌ្ឍសង្គម ប្រទេសថៃ ដោយមានការសម្របសម្រួលដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)ប្រចាំប្រទេសថៃ។
កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់អំពីយន្តការបញ្ជូនជនរងគ្រោះថ្នាក់ជាតិ នៃព្រះរាជាណាចក្រថៃ និង ចែករំលែកបទពិសោធអនុវត្តល្អផងដែល។ បន្ទាប់មកប្រតិភូកម្ពុជាបានបន្តជួបជាមួយនាយិកាអង្គការ TICA ប្រចាំប្រទេសថៃ និងក្រុមការងារ ដើម្បីពិនិត្យអំពីវឌ្ឍនភាព និងដំណើរការជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៃមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026