
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការងារព័ត៌មាននិងសាធារណមតិ» រៀបចំដោយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សិក្ខាសាលានេះរៀបចំឡើងដើម្បីពង្រឹងយន្តការនិងផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងការងារព័ត៌មាននិងសាធារណមតិ៕










