ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ តូច ចាន់នី អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពង្រឹងការថែទាំជំនួស និងកិច្ចការពារកុមារនៅកម្ពុជា

mosvy
14 ខែ​មីនា 2024

ខេត្តសៀមរាប ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី បិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពង្រឹងការថែទាំជំនួស និងកិច្ចការពារកុមារនៅកម្ពុជា ។

សិក្ខាសាលានេះបានរៀបចំឡើងដោយអង្គការជីវិតនៅកម្ពុជា សហការជាមួយនឹងអង្គការចំនួន៦ (អង្គការម្លប់ឫស្សី អង្គការហូលថ៍អន្តរជាតិ អង្គការកុមារក្នុងគ្រួសារ អង្គការជំហានដំបូងកម្ពុជា អង្គការម្លប់តាប៉ាង និងមន្ទីរពេទ្យកុមារ) នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ដោយមានការចូលរួមពីឯកឧត្តមក្រុមប្រឹក្សាខេត្ត លោកជំទាវប្រធានគ.ក.ស.ក នៃរដ្ឋបាលខេត្ត លោក លោកស្រីប្រធាននាយកដ្ឋានជំនាញ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ៦ (ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ និងខេត្តព្រះសីហនុ) ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ សរុបអ្នកចូលរួមចំនួន ៩០នាក់ ស្រី ៣៨នាក់។

ឯកឧត្តម តូច ចាន់នី បានផ្តល់នូវអនុសាសន៍ និងសំណូមពរជូនអង្គពិធីដូចតទៅ៖

១-ស្នើដល់មូលនិធិ GHR ពិចារណាបន្តគាំទ្រមូលនិធិដល់អង្គការដៃគូ រួមទាំងរដ្ឋាភិបាល ក្នុងលើការលើកកម្ពស់ការថែទាំនៅតាមគ្រួសារសហគមន៍ ស្របតាមផែនការស្តីពីការធ្វើឱ្យឡើងនូវការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០២៣-២០២៧ និងផែនការអនុវត្តយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារ ២០២២-២០២៦។

២- ស្នើដល់មូលនិធិ GHR និងអង្គការដៃគូជាតិ អន្តរជាតិ ចូលរួមគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការដំណើរការរៀបចំប្រព័ន្ធ និងយន្តការអភិវឌ្ឍកម្លាំងសង្គមនៅកម្ពុជា ដើម្បីជាធនធាន និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាកិច្ចការពារកុមារនៅកម្ពុជា។

៣- ស្នើដល់អង្គការដៃគូ ក៏ដូចជាម្ចាស់ជំនួយបន្តគាំទ្រដល់ការអនុវត្តកម្មវិធី គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការថែទាំជំនួសចំពោះកុមារ ជាពិសេសគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារដែលបានកែសម្រួលថ្មី និងការកែសម្រួលគតិយុត្តផ្សេងៗទៀត ដូចជា នីតិវិធីអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ និងបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួស។

៤- ចូលរួមលើកកម្ពស់ការថែទាំជំនួសចំពោះកុមារនៅតាមគ្រួសារ តាមរយៈជំរុញការអនុវត្តកម្មវិធីថែទាំដោយសាច់ញាតិ គ្រួសារធម៌ និងទុកដាក់អចិន្ត្រៃយ៍តាមរយៈស្មុំកូនក្នុងប្រទេស និងអន្តរប្រទេស។

៥- ចូលរួមលើកកម្ពស់ការផ្សព្វផ្សាយ និងការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងមហាផ្ទៃបានដាក់អនុវត្តថ្មីៗនេះ។

៦- ស្នើដល់រដ្ឋបាលខេត្ត គ.ក.ស.ក ខេត្ត មន្ទីរ ស.អ.យ និងអាជ្ញាធរពាក់ព័ន្ធបន្តគាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងធ្វើការរួមគ្នា ដើម្បីឱ្យការផ្តល់សេវាការថែទាំជំនួស និងកិច្ចការពារកុមារ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

៧- បន្តឱ្យមានរបៀបវារៈជួបជុំរវាងអង្គការដៃគូ ម្ចាស់ជំនួស និងស្ថាប័នរដ្ឋាភិបាល ដើម្បីចែករំលែកបទពិសោធន៍ ការអនុវត្តល្អ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីឱ្យការផ្តល់សេវាឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងមានស័ក្តិសិទ្ធិភាព។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026