សាកលវិទ្យាល័យការពារជាតិ ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋមន្រ្តីស្ដីទីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងដឹកជញ្ជូន នៃគណៈកម្មការដឹកនាំរៀបចំប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា ២០០៧-២១ មិថុនា ២០២៤ រួមទាំងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានអញ្ជើញដឹកនាំក្រុមការងារ និងសមាជិកគណៈកម្មការ ចុះពិនិត្យទីតាំង ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាកលវិទ្យាល័យការពារជាតិ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។