ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើសេចក្តីព្រាងសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ

mosvy
14 ខែ​វិច្ឆិកា 2023

រាជធានីភ្នំពេញ÷ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌីន បូរី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជាគណៈធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើសេចក្តីព្រាងសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

សិក្ខាសាលានេះ មានការចូលរួមពីក្រសួងស្ថានប័នពាក់ព័ន្ធថ្នាក់ជាតិ និងក្រោមជាតិនៃរដ្ឋបាលខេត្តបាត់ដំបង និងអង្គការដៃគូ សរុបចំនួន ៨០នាក់ ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការយូនីសេហ្វ។

សូមបញ្ជាក់ថា៖ នេះជាសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ លេីសេចក្តីព្រាងសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មុននឹងស្នេីសុំការអនុម័តពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងមហាផ្ទៃ សម្រាប់ដាក់ឱ្យអនុវត្តជាផ្លូវការ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026