
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម យៀប ម៉ាលីណូ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីលទ្ធផលបឋមនៃការវាយតម្លៃតម្រូវការរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាជនពិការ និងសកម្មភាពផ្តល់សេវាស្ដារនៅតាមសហគមន៍ នៅសណ្ឋាគារអានិផាលេស។
សិក្ខាសាលានេះមានការចូលរួម តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងសុខាភិបាល តំណាងមូលនិធិជនពិការ តំណាងអង្គការ ICRC, UNDP, CDPO, Exceed, ACCESS, Khapo, CTPA, CHAI, HI និង AT Scale៕








