ទីស្ដីការក្រសួង ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិកសមាជិកា ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ រួមទាំងមន្រ្តី-បុគ្គលិកនៃមូលនិធិជនពិការថ្នាក់កណ្តាល និងថ្នាក់រាជធានីខេត្ត សរុបប្រមាណ ២៥០នាក់។