ស្វាយរៀង÷ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាល និងចែកប័ណ្ណសម្គាល់ជនពិការភាព ជូនជនមានពិការភាព ក្នុងខេត្តស្វាយរៀង ចំនួន ១៤ ៥៧៧បណ្ណ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង៕