តាកែវ÷ នៅថ្ងៃសុក្រ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវ បានរៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ” ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” ក្រោមអធិបតីភាព លោកស្រី គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ដោយមានជនមានពិការភាពចូលរួមចំនួន ១៣០នាក់ ក្មុងម្នាក់ៗ ទទួលបាននូវ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន៕