ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីសង្គមកិច្ចផ្ញើសារជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៦៩ ឈានចូល ៧០ឆ្នាំ

mosvy
15 ខែ​ធ្នូ 2023

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានផ្ញើសារគោរពជូនពរនៃថ្ងៃចម្រើនជន្មាយុ គម្រប់៦៩ ឈានចូល ៧០ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងសារលិខិតនោះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅគោរពជូន ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាវីរជនស្ត្រីដ៏ឆ្នើមរបស់កម្ពុជា ប្រកបដោយសីលធម៌ គុណធម៌ ទេពកោសល្យ និងភាពជាគំរូដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំចលនាកាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងសកម្មភាពសប្បុរសធម៌ និងសង្គមមនុស្សធម៌នៅកម្ពុជា។

ឯកឧត្តមបន្ថែមថា៖ «ទន្ទឹមនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានគ្រប់ មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ទទួលស្គាល់នូវសកម្មភាពក្នុងការលើកកម្ពស់តម្លៃ ស្ត្រីកម្ពុជា ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតា និងជាជីដូនប្រកបដោយព្រហ្មវិហារធម៌ និងចរិយាធម៌ ក្នុងការទូន្មាន ប្រើប្រៀនប្រដៅ បុត្រាបុត្រី ចៅប្រស ចៅស្រី ឱ្យក្លាយជាឥស្សរជនកំពូលៗ និងជាថ្នាក់ដឹកនាំដ៏ឆ្នើមនៅកម្ពុជា ជាពិសេសបានចូលរួមអមដំណើរក្នុង ការគាំទ្រជ្រោមជ្រែង និងលើកទឹកចិត្តដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងនូវរបបខ្មែរក្រហមដ៏ខ្មៅងងឹតនៅកម្ពុជា រហូតទទួលបាននូវជ័យជម្នះ ធ្វើឱ្យប្រទេសជាតិមានសន្តិភាពឡើងវិញយ៉ាងពេញលេញបំផុត និងទទួលបាន ការអភិវឌ្ឍគ្រប់វិស័យ»។

តំណាងឲ្យមន្ត្រីក្រោមឱវាទទាំងអស់ឯកឧត្តម ជា សុមេធី គោរពជូនពរ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា និងថែរក្សាសុខសន្តិភាព ជាម្លប់ដល់កូនចៅ ព្រមទាំងសមប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កើតនៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ជាកូនកសិករក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នជាផ្នែកនៃខេត្តត្បូងឃ្មុំ)។ សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សម្ដេចបានក្លាយជាប្រធានកាកបាទក្រហមកម្ពុជានៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៨ ដែលបានបន្តបេសកម្មមនុស្សធម៌ជួយដល់ពលរដ្ឋកម្ពុជារហូតមកដល់បច្ចុប្បន្ន៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026