ឯកឧត្តម ចាប តូ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំពះគ្រូដំឡើងស្នាដៃ និងសម្ពោធការចេញថតជាផ្លូវការរបាំ «នាគក្នុងដួងចិត្តខ្មែរ»

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំពះគ្រូដំឡើងស្នាដៃ និងសម្ពោធការចេញថតជាផ្លូវការរបាំ «នាគក្នុងដួងចិត្តខ្មែរ» ក្នុងទម្រង់របាំសហសម័យខ្មែរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាការរៀបចំនិពន្ធ និងផលិតដោយក្រុម «អប្សរា២៥ដួង»។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម ចាប តូ និងសប្បុរសជនក៏បានចូលរួមឧបត្ថម្ភ និង គាំទ្រដល់ការផលិតស្នាដៃរបាំ «នាគក្នុងដួងចិត្តខ្មែរ» ដើម្បីឱ្យស្នាដៃនេះកាន់តែមានភាពប្រណីត និងឥតខ្ចោះ រក្សាទុកជាមរតកស្នាដៃដល់កូនខ្មែរជំនាន់ក្រោយ។

ព័ត៌មានជាប់ទាក់ទង