ពិធីចែករបបគោលនយោបាយជូន​ជនពិការក្រីក្រ និងកិច្ចប្រជុំតម្រង់ទិសលើការងារអត្តសញ្ញាណកម្មពិការភាព​ និងបណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស​សម្រាប់ជន​មានពិការភាព នៅខេត្ត​រតនគិរី​​

ខេត្ត​រតនគិរី​៖ នៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សន សុផល អគ្គនាយក​ នៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំក្រុមការងារជំនាញនាយកដ្ឋានសុខុមាលភាពជនពិការ ចុះខេត្តរតនគិរី​ ដេីម្បីចូលរួមកម្មវិធីដូចខាងក្រោម÷
១- ជាអធិបតីក្នុងពិធីចែករបបគោលនយោបាយ ជូន​ជនពិការ​នៅតាមសហគមន៍ក្នុងខេត្ត​រតនគិរី សម្រាប់​ឆ្នាំ​២០២៣​ ដោយមានការចូលរួមពីឯកឧត្តម​ ងិន​ ណែល​ អភិបាលរង​ នៃគណៈអភិបាលខេត្តរតនគិរី​ លោកជំទាវ ចក់​ មេីល ប្រធាន គ.ក.ស.ក. ខេត្ត ប្រធានមន្ទីរ​ ស.អ.យ.​ ខេត្តរតនគិរី លោក​ លោកស្រី​ប្រធាន​អង្គភាពពាក់ព័ន្ធ​ជុំវិញខេត្ត និងបងប្អូន​ជនមានពិការ​ភាពសរុប​ចំនួន ៥០០នាក់
២-ដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារអត្តសញ្ញាណកម្ម គ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក និងជនបង្គោលសង្កាត់​ ឃុំ​ ដើម្បីជំរុញការងារកំណត់អត្តសញ្ញាណកម្មពិការភាព​ និង​ការអនុវត្តកម្មវិធី​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស​ (TVET) សម្រាប់ជន​មានពិការភាពនៅខេត្តរតនគិរី។

ព័ត៌មានជាប់ទាក់ទង