ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាពភ្នែក និងកាយសម្បទា

mosvy
19 ខែ​មីនា 2024

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាពភ្នែក និងកាយសម្បទា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សិល្បករសិល្បការិនី សរុបប្រមាណ១៧០នាក់ នៅសមាគមតន្ត្រីសំនៀងជនពិការ ។នាឱកាសនោះឯកឧត្តម ចាប តូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឡើងធ្វើរបាយការណ៍សង្ខេបខ្លី និងការចាប់ផ្តើមដំបូងនៃការបង្កើតសមាគមតន្រ្តីសំនៀងជនពិការ និងគោរពស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយផ្សព្វផ្សាយអំពីច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ ការបកប្រែភាសាសញ្ញាក្នុងកម្មវិធីព័ត៌មាននៅតាមស្ថានីយ៍ទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជនដើម្បីធានាថាមនុស្សគ-ថ្លង់ និងជនមានពិការភាព ទទួលបានព័ត៌មាន និងចំណេះដឹងផ្សេងៗ។ឯកឧត្តម នេត្រ ភក្រ្តា បានកោតសរសើរដល់បងប្អូនជនមានពិការភាព ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងប្រកបមុខរបរចិញ្ចឹមជីវិតតាមកម្លាំង និងសមត្ថភាពរបស់ខ្លួន និងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនបងប្អូនជាជនមានពិការភាពសរុបចំនួន៦៨នាក់ បុរស៤៣នាក់ និងស្រ្តី២៥នាក់ ដែលក្នុងនោះផ្នែកចម្រៀងសម័យចំនួន១៩នាក់ ស្រី៦នាក់ និងផ្នែកអាន និងសរសេរព័ត៌មានចំនួន ៤៩នាក់ ស្ត្រី១៩នាក់។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានឯកភាពគាំទ្រ និងបានផ្តល់អនុសាសន៍ដូចខាងក្រោម៖ ១. បានណែនាំឱ្យអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សិក្សាលទ្ធភាពនាំយកបងប្អូនជាជនមានពិការភាពដែលមានជំនាញផ្នែកអាន និងសរសេរព័ត៌មានឱ្យចូលធ្វើការសាកល្បងនៅក្នុងស្ថានីយទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា។២. ឯកភាពឱ្យមានការរៀបចំឡើងវិញនូវការប្រឡងចម្រៀងសំនៀងជនពិការ ពានរង្វាន់សម្តេចតេជោ សម្រាប់បងប្អូនមានពិការភាពក្នុងថ្នាក់ជាតិឡើងវិញ ដោយសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។៣. ស្នើឱ្យស្ថាប័នពាក់ព័ន្ធនានា ចូលរួមចំណែកក្នុងការលើកកម្ពស់ការយកចិត្តទុកដាក់លើបងប្អូនជាជនមានពិការភាព ដោយស្នើឱ្យស្ថាប័នវិទ្យុរដ្ឋ និងឯកជន ទទួលជនមានពិការភាពចូលបម្រើការងារ ឱ្យបានក្នុងអត្រា២% សម្រាប់វិស័យរដ្ឋ និង១% សម្រាប់វិស័យឯកជនតាមអត្រាកំណត់ក្នុងច្បាប់។៤. បង្កើតនូវវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនមានពិការភាពនៅកម្ពុជា ដោយស្នើអគ្គនាយកដ្ឋានបច្ចេកទេសជួយរៀបចំ និងឧបត្ថម្ភកុំព្យូទ័រសម្រាប់ប្រើប្រាស់ក្នុងកិច្ចការនេះ។ ៥. ជួយឧបត្ថម្ភក្នុង១ខែ១លានរៀល ដើម្បីរួមចំណែកបង់ថ្លៃទឹកភ្លើងក្នុងសមាគម។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026