![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-43.jpg)
សៀមរាប÷ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប សហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព” និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនិងវិស័យពិការភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់ លោកគ្រូ អ្នកគ្រូនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ដែលមានអ្នកចូលរួម សរុបចំនួន ៤៧នាក់ នៅសាលពហុកីឡដ្ឋានខេត្តសៀមរាប ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តនានា ដល់មន្ត្រីថ្នាក់ក្រុង-ស្រុក ទាំង១២ ឃុំ-សង្កាត់ និងមន្ត្រីនៅតាមមន្ទីរ-អង្គភាពជុំវិញខេត្តសៀមរាប៕
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-43-2.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-43-4.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-44-3.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-43-5.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-45-3.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-44-2.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-47.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-44.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-45-2.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-45.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-46.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-47-2.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-19_12-26-43-3.jpg)