ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន រួមជាមួយលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៦៥០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព

mosvy Author
19 ខែ​ធ្នូ 2025

នាព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន រួមជាមួយលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក លោកស្រីអភិបាលរងខេត្តកោះកុង មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្ទាល់ខ្លួនរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសប្បុរសជននានាជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៦៥០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ និងសូមអរគុណដល់ក្រុមការងារ ដែលបានចូលរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំជួយរៀបចំ និងវេចខ្ចប់អំណោយបានទាន់ពេលវេលា នៅខេត្តកោះកុង។

ព័ត៌មានជាប់ទាក់ទង

  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026