ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

អំណោយជាសម្ភារៈគ្រឿងបរិភោគ និង ថវិកាសម្បុរសធម៌សរុបជាទឹកប្រាក់ ២៦,៩០០,០០០រៀល ត្រូវបានប្រគល់ជូន មជ្ឈមណ្ឌលទារក និងកុមារជាតិនៃក្រសួងសង្គមកិច្ច ដើម្បីចែករំលែកនូវសេចក្តីស្រលាញ់ និង ស្នាមញញឹមនៃកុមារ

mosvy
20 ខែ​មករា 2024

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ និង លោកជំទាវ ស៊ាង លាភី ជំនួសមុខអោយក្រុមគ្រួសារឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ ជា ផល្គុន បាននាំបុត្រាបុត្រី សាច់ញាតិ និងសម្បុរសជនយកអំណោយសម្បុរសធម៌ជូនដល់មជ្ឈមណ្ឌលទារក និងកុមារជាតិ មានអង្ករ១០បាវ មី៦កេះ ទឹកដោះគោ ទឹកស៊ីអ៊ីវ សាប៊ូ ប្រេងក្រឡា និងសម្ភារៈជាច្រើនមុខទៀត ព្រមទាំង ថវិកាឧបត្ថម្ភ មជ្ឈមណ្ឌលចំនួន ១២លានរៀល និងឧបត្ថម្ភបុគ្គលិកបម្រើការងារក្នុងមណ្ឌលចំនួន ៨៣នាក់ ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល ដែលសរុបជាទឹកប្រាក់ទាំងអស់ចំនួន២៦,៩០០,០០០រៀល។

នៅក្នុងឱកាសសំណេះសំណាល កញ្ញា ប្រាក់ សោមម៉ារីណា ហៅ ណាណា បានមានមតិសម្តែងនូវសេចក្តីរំភើបរីករាយ ដោយបានផ្តល់នូវសេចក្តីស្រឡាញ់ និង ស្នាមញញឹមដល់កុមារក្នុងមណ្ឌលទាំងអស់ តាមរយៈការចែករំលែកនូវធនធាន ជាសម្ភារៈគ្រឿងបរិភោគ និង ថវិកាសប្បុរធម៌ដែលបានមកពីការចូលរួមបរិច្ចាគពីបងប្អូនសាច់ញាតិ មិត្តភ័ក្រ្ត និងសប្បុរសជន នាឱកាសថ្ងៃខួបកំណើតរបស់កញ្ញា ខួបកំណើតបុត្រារបស់ឯកឧត្តមរដ្ឋមន្ត្រី ខួបកំណេីតប្អូន និង មិត្តភ័ក្តដ៏ទៃទៀត ។

មជ្ឈមណ្ឌលទារក និងកុមារជាតិ ត្រូវបានបង្កើតតាំងពីឆ្នាំ១៩៨០ បច្ចុប្បន្នមានកុមារពិការសរុប១៥៦នាក់(ស្រី៦៨នាក់) កុមារមានផ្ទុកមេរោគអេដស៍ចំនួន០៧នាក់ និងកុមារធម្មតា០៦នាក់ និងមានបុគ្គលិកបម្រើការងារចំនួន៨៣នាក់។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026