ឧត្តរមានជ័យ÷ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ កន្នារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសម្គាល់ជនមានពិការភាព ចំនួន ៤ ៨៤៤បណ្ណ នៅខេត្តឧត្តរមានជ័យ។
ពិធីនេះក៏មានការចូលរួមពីលោក ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តឧត្តរមានជ័យ លោក លោកស្រី អ្នកទទួលបន្ទុកកម្មវិធីទាំង២៤ ឃុំ សង្កាត់ សរុប ចំនួន ៤៨នាក់៕