
រតនៈគីរី÷ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកបណ្ឌសំគាល់ជនមានពិការភាព ចំនួន ៤៤៣៤បណ្ណ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី តំណាងរដ្ឋបាលខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុកទាំង៩ ដែលត្រូវទទួលយកទៅចែកជូនតាមឃុំសង្កាត់ទាំង៥០ សរុបចំនួន ១៦២នាក់ ក្នុងខេត្តផងដែរ៕







