ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្ត របស់អង្គការភូមិកុមារ SOS ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្តរបស់អង្គការភូមិកុមារ SOS ប្រចាំខេត្តព្រៃវែង ដោយមានការចូលរួមពីលោកប្រធានមន្ទីរ ស អ យ ខេត្តព្រៃវែង លោកនាយកថ្នាក់ជាតិស្តីទី លោកនាយកភូមិ អ្នកម្តាយ អ្នកមីង និងបុគ្គលិក មន្ត្រីរដ្ឋបាលសរុបចំនួន ២៩នាក់។ បច្ចុប្បន្នកុមារដែលកំពុងទទួលបានការចិញ្ចឹមបីបាច់ក្នុងភូមិសរុបចំនួន ៤២នាក់ (កុមារី ១៤នាក់ )។

ព័ត៌មានជាប់ទាក់ទង