ថ្ងៃពុធ ១៤ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក នាយកដ្ឋានកិច្ចការពារកុមារ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងចុងក្រោយ លើខ្លឹមសារនៃការកែសម្រួលឡើងវិញគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦ ក្រោម​អធិបតីភាព​ ឯកឧត្ដម តូច ចាន់នី រដ្ឋលេខាធិការ ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំទទួលបន្ទុក​ លោកប្រធាន​នាយកដ្ឋាន​ លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងតំណាងអង្គការដៃគូពាក់ព័ន្ធ ចូលរួម​សរុបចំនួន​ ២៨ នាក់​៕

ព័ត៌មានជាប់ទាក់ទង